ការសិក្សាលទ្ធិភាពទទួលបានការថែទាំកុមារតូច


រូបថត: Chhor Sokunthea / World Bank
ការពិពណ៌នាគម្រោង

ការិយាល័យសេដ្ឋវិទូជាន់ខ្ពស់នៃអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកកំពុងតែរៀបចំនូវរបាយការណ៍ប្រចាំតំប់មួយទាក់ទងទៅនឹងការមើលថែកុមារ។ របាយការណ៍នេះនឹងសិក្សាវិធីដែលលទ្ធភាពទទួលបានការថែទាំកុមារអាចលើកកម្ពស់សមធម៌ និងកំណើនសេដ្ឋកិច្ច និងវិធីដែលការថែទាំកុមារអាចធ្វើឱ្យមាននូវតុល្យភាពនៃគោលបំណងពីរ គឺការលើកកម្ពស់ការអភិវឌ្ឍរបស់កុមារ និងការចូលរួមកម្លាំងពលកម្មរបស់ម្តាយ។ ដើម្បីប្រមូលព័ត៌មានសម្រាប់របាយការណ៍នេះ ក្រុមការងារចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រភេទនៃការថែទាំកុមារដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងប្រវត្តិរូបរបស់ឪពុកម្តាយដែលបច្ចុប្បន្នកំពុងទទួលបានសេវាកម្មទាំងនេះ។ គម្រោងនេះនឹងប្រើវិធីសាស្រ្តពីរយ៉ាងក្នុងការប្រមូលទិន្នន័យគឺការសម្ភាសន៍បែប "Mystery Shopper" និង "ការស្ទង់មតិក្រុមហ៊ុន" ជាមួយនឹងសំណាកដូចគ្នា។ ការសិក្សានេះមានគោលបំណងបង្ហាញអំពីប្រភេទនៃសេវាថែទាំកុមារសាធារណៈ និងឯកជនដែលមាននៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា រួមទាំងការចំណាយលើការថែទាំកុមារ ម៉ោងដំណើរការ ប្រភេទនៃសេវាកម្មដែលបានផ្តល់ឲ្យអតិថិជន សូចនាករនៃគុណភាពនៃការថែទាំ សូចនាករគុណភាពនៃសេវាកម្មអតិថិជន និងសមត្ថភាពក្នុងការទទួលក្មេងចូលក្នុងការថែទាំ។


គោលបំណងគម្រោង

ការសិក្សានេះមានគោលបំណងស្វែងយល់អំពីលក្ខណៈសម្បត្តិរបស់មាតាបិតាដែលប្រើប្រាស់សេវាថែទាំកុមារ និងថាតើអ្នកផ្តល់សេវាថែទាំកុមារប្រភេទផ្សេងៗគ្នាទាក់ទាញប្រភេទប្រជាជនផ្សេងៗគ្នាក្នុងកម្រិតណា។ ការស្ទង់មតិនឹងធ្វើឡើងជាមួយប្រភេទសេវាថែទាំកុមារផ្សេងៗ រួមមាន សេវាដែលថែទាំកុមារខណៈពេលដែលឪពុកម្តាយកុមារកំពុងធ្វើការ និងសេវាបង្រៀនកុមារតូចៗដូចជា សាលាម្តេយ្យដែលផ្តោតសំខាន់លើការអភិវឌ្ឍរបស់កុមារ។


ថ្ងៃ​ចាប់ផ្តើម : ថ្ងៃទី០១ សីហា ២០២២

ម្ចាស់ជំនួយ



គម្រោងផ្សេងៗ

ការវិភាគយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅប្...

ការសិក្សានេះមានគោលបំណងបំពេញចន្លោះប្រហោងនៅក្នុងការស្រាវជ្រាវ ដោយធ្វើការវិភាគយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន (GIDA) ដោយរួមបញ្ចូលគ្នានូវ...



ពាណិជ្ជកម្មអាហារកសិកម្មរបស់កម្ពុជា - រចនាសម្ព័ន្ធ...

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ពាណិជ្ជកម្មអាហារកសិកម្មរបស់កម្ពុជាត្រូវគេមើលឃើញថា ជាការនាំចេញវត្ថុធាតុដើម និងទំនិញមិនទាន់កែច្នៃ ទៅកាន់ប្រទេសជិតខា...



បណ្តាញក្រុមផ្តល់គំនិតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ...

គម្រោងស្តីពី បណ្តាញក្រុមផ្តល់គំនិតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ (NARDT) មានគោលដៅបង្កើតឡើងនូវសម្ព័ន្ធមួយដែលមានយន្តការធ្វើសហប្រតិបត្តិការអាចបត...



សុវត្ថិភាពចំណីអាហារនៅកសិដ្ឋានសាកវប្បកម្មនៅកម្ពុជា៖...

ទោះបីជាកម្ពុជាមានសេដ្ឋកិច្ចផ្អែកលើកសិកម្មក៏ដោយ កម្ពុជាបាននាំចូលបន្លែប្រមាណ ៧០% នៃការប្រើប្រាស់ក្នុងស្រុកសរុប ដោយសារតែការធ្វើពាណិជ្ជកម្មបន្លែ...