មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍
មជ្ឈមណ្ឌលធ្វើការស្រាវជ្រាវខាងអនុវត្តន៍និងគោលនយោបាយ ដោយផ្ដោតលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រត្តិបត្តិការតំបន់របស់ប្រទេសកម្ពុជា។ យើងតាមដានការគ្រប់គ្រង និងដំណើរការសេដ្ឋកិច្ចកម្ពុជា ផ្តល់ការវិភាគគោលនយោបាយសេដ្ឋកិច្ចកម្ពុជាដោយពឹងផ្នែកលើភ័ស្តុតាង និងចូលរួមកិច្ចពិភាក្សាក្នុងស្រុកនិងតំបន់ ដើម្បីផ្ដល់ជាព័ត៌មានដល់ការតាក់តែងគោលនយោបាយ។ ការស្រាវជ្រាវរបស់យើងទាក់ទងនឹងគោលនយោបាយថ្នាក់ជាតិ ជាពិសេសនោះគឺ យុទ្ធសាស្រ្តចតុកោណ (ដំណាក់កាលទី៤) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)។ ពិសេសជាងនេះទៅទៀត យើងក៏បានផ្តល់ធាតុចូលទៅក្នុងសសរស្តម្ភទាំងពីររបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលរួមមាន ពិពិដកម្មសេដ្ឋកិច្ច វិស័យឯកជន និងអភិវឌ្ឍន៍ទីផ្សារ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ យន្តការផ្សព្វផ្សាយការស្រាវជ្រាវរបស់យើងរួមមាន ការស្រាវជ្រាវគោលនយោបាយនិងសិក្សា ការពង្រឹងសមត្ថភាព ការចែករំលែកចំណេះដឹង និងឥទ្ធិពលនៃគោលនយោបាយ និងការផ្សព្វផ្សាយ។ របៀបវារៈស្រាវជ្រាវរបស់យើងគ្របដណ្ដប់ផ្នែកអភវិឌ្ឍន៍ធំៗចំនួន ៥ គឺ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ពាណិជ្ជកម្ម និងកិច្ចសហប្រត្តិបត្តិការតំបន់ ការអភិវឌ្ឍវិស័យឯកជនដែលផ្តោតទៅលើសហគ្រាសធនតូច និងមធ្យម ការងារ និងភាពមានការងារធ្វើដែលផ្តោតលើយេនឌ័រ និងយុវជន និងទិន្នន័យសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ការអនុវត្តន៍ដែលល្អបំផុត និងឱកាសសម្រាប់លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា
AEM-METI Economic and Industrial Cooperation CommitteeThe innovation and entrepreneurial activities have multiplied recently, with many new companies emerging in various industries. However, start-ups face many challenges, such as access to talent, idea, markets, and funding. Creatin...

ភាពជាដៃគូសម្រាប់សកម្មភាពលើសេដ្ឋកិច្ចបៃតង (PAGE) ការសិក្សាវិសាលភាពគោលនយោបាយ – នៅកម្ពុជា
United Nations Institute for Training and ResearchPAGE គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ ILO, UNDP, UNEP, UNIDO និង UNITAR ។ គម្រោងបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីគាំទ្រដល់ប្រទេសនានាក្នុងការកសាងសេដ្ឋកិច្ចដែលមាននិរន្តរភាពបរិស្ថាន។ គំនិតផ្តួចផ្តើមនេះ ដឹកនាំ និងជួយដល់ប្រទេសជាដៃគូនានាក...

Study on Tourism MSME and ‘New Normal’ Economic Revival: The Role of Digital Technologies
មូលនិធិអាស៊ីDigital technologies have evolved at breakneck speed and spread, changing not only the digital ecosystem but also the way economy, trade and business are functioning. Massive digital transformation and its associated broad bene...

ការពង្រឹងគន្លងនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបង្កើតបរិយាកាសដែលអំណោយផលដល់ការធ្វើធុរកិច្ច ដែលធ្វើឱ្យកម្ពុជាជាប្រទេសគោលដៅសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ និងបាន បង្កើតនូវឱកាសជាច្...

ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីលើកកម្ពស់សកម្មភាពពីអាជីវកម្មទៅអាជីវកម្ម និងពីអាជីវ...
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ប្រទេសឡាវបន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងទីក្រុងហុងកុងនៃប្រទេសចិន (AHKFTA) ប្រតិបត្តិការនៃជំពូកស្ដីពីកិច្ចសហការសេដ្ឋកិច្ច និងបច្ចេកទេស (ECOTECH) ត្រូវបានដាក់ឱ្យដំណើរការ។ ជំពូកនេះបង្កើតឡើងដើម្បីជាឯកសារយោងសម្រាប់អនុវត្...

ការដក់ជាប់នៃការចងចាំ និងចំណូលចិត្តសង្គម-សេដ្ឋកិច្ច និងនយោបាយ
Ludwig-Maximilians University of Munichគម្រោងនេះគឺជាការសហការរវាងក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យលូតវីគ-មេកហ្ស៊ីមិលានស៍ (LMU) ទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការអង្កេតពិសោធន៍ពីផលប៉ះពាល់នៃការចងចាំជាប់លាប់អំពីអំពើហិង្សា និងការចងចាំដែលដក់ជាប់។ អង្កេតនេះត្រូវបាន...

ផលប៉ះពាល់នៃកូវីដ-១៩ លើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ៖ ការវាយតម្លៃរហ័ស និងក្រោយជំងឺរាតត្ប...
មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍអន្តរជាតិនៃប្រទេសកាណាតាមរយៈសហប្រតិបត្តិការជាមួយរដ្ឋាភិបាលមូលដ្ឋាន និងអង្គការមួយចំនួន គម្រោងនេះនឹងកំណត់គោលនយោបាយយេនឌ័រ និងការអនុវត្តគោលនយោបាយពីកម្រិតមីក្រូ រហូតដល់កម្រិតម៉ាក្រូ ដែលគាំទ្រដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ក្នុងចំណ...

អង្កេតផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ទៅលើគ្រួសារកម្ពុជា
វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនការរាតត្បាតសកលនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍។ ក្នុងករណីប្រទេសកម្ពុជា ចំនួននៃការឆ្លងមានកម្រិតទាបបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដែលនៅជិតខាងដូចជា ថៃ ហ្វីលីពីន និ...

អង្កេតការវាយតម្លៃលើជំនាញឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | យូអិនឌីភី ប្រចាំកម្ពុជា | សហព័ន្ធរុស្ស៊ីក្រោមមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូអិនឌីភី (UNDP) ប្រចាំប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាសហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជ...

Improving the Business Environment in Cambodia
In 2020, Cambodia experienced a negative growth rate for the first time in two decades. As a country susceptible to small changes in the global economy, it grew increasingly obvious that Cambodian businesses need a more solid foundation to grow and diversify. Most businesses in Cambodia are small and medium enterprises (SMEs) but they significantly contribute to the country’s employment, domestic...

The Effects of COVID-19 on the Export Industry and Comparative Advantage of Cambodia
The repercussions of COVID-19 resulted in global disruptions to supply and demand as well as shocks to the global production networks. This paper employs a trade analysis approach to assess the impacts of coronavirus on Cambodia’s export performance. Utilising Revealed Comparative Advantage (RCA) index, changes were analysed using data pre-and post-pandemic to explore the Kingdom’s competitiveness...

The Effects of Birth Order on Education and Occupations: Evidence from Cambodia
Research from developed nations has shown that later-born children tend to have worse outcomes in terms of health, nutrition, and education. However, evidence from developing countries remains mixed. In our research, using data on 423,848 individuals in Cambodia, we investigate how birth order affects not only education but also occupational choices in this country. Our estimates show th...

Gender Analysis of the Reopening After COVID-19 Lockdowns: Evidence from Cambodia
We quantify the effects of reopening economic activities after the COVID-19 pandemic lockdown on the lives and livelihoods of the workers in the garment, footwear, and travel goods sector in Cambodia. We employ fixed-effects difference-in-differences and quantile regression analyses using a panel survey of 2,000 workers interviewed by phone in June 2021 and June 2022. The impacts are disaggregated...

ពាណិជ្ជកម្មកសិកម្មរវាងប្រទេសចិន និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ៖ ការវិភាគខ្សែសង្វាក់តម្លៃ
សៀវភៅនេះ បានបោះពុម្ពនៅវិទ្យាស្ថាន ISEAS – Yusof Ishak ហើយអាចរកបាននៅលើ គេហទំព័រ នេះ។

កត្តាធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍជំនាញ និងប្រព័ន្ធបង្កើតជំនាញក្នុងឧស្សាហកម្ម៖ ការវិភាគកម្រិតរោងចក្រក្នុងឧស្សាហកម្មកម្មន្តសាលនៅប្រទេសកម្ពុជា
ដើម្បីជាការស្វែងយល់ពីកត្តានានាសម្រាប់កែលម្អការអភិវឌ្ឍជំនាញក្នុងឧស្សាហកម្មកម្មន្តសាល ការសិក្សាបានប្រើវិធីសាស្រ្តស្រាវជ្រាវបែបចម្រុះ ដោយស្ទង់មតិតាមរោងចក្រ ១០១ និងសម្ភាសស៊ីជម្រៅចំនួន ៣៦ ជាមួយនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានផលិតកម្មរបស់រោងចក្រ។Binary Logistic Regression Model ត្រូវបានប្រើដើម្បីវិភាគរកទំនាក់ទំនងរវាងការអភិវឌ្ឍជំនាញក្នុងឧស្សាហកម្មកម្មន្តសាល និងកត្តាដែលមានឥទ្ធិពលទាំងប្រាំបីរួមមាន ការវិ...

ការសម្ពោធរបាយការណ៍ស្ដីអំពី “តម្រូវការ និងការផ្គត់ផ្គង់ជំនាញឌីជីថលនៅកម្ពុជា”
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាបានចូលរួមធ្វើបទបង្ហាញក្នុងការសម្ពោធជាផ្លូវការនូវរបាយការណ៍ស្តីអំពី “តម្រូវការ និងការផ្គត់ផ្គង់ជំនាញឌីជីថលនៅកម្ពុជា” ។ ក្រោមការសហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងដោយមានការគាំទ្រមូលនិធិពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហព័ន្ធរុស្ស៊ី និងយូអិនឌីភីប្រចាំកម្ពុជា វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភ...

Blog – ឥទ្ធិពលជំងឺរាតត្បាតកូវីដ-១៩ លើស្ត្រី
អ្នកនិពន្ធ៖ លោកស្រីបណ្ឌិត Kyoko Kusakabe គឺជាសាស្រ្តាចារ្យ ផ្នែកយេនឌ័រ និងការអភិវឌ្ឍ និងជាប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍន៍ និងនិរន្តរភាព របស់សាលាបរិស្ថាន ធនធាន និងការអភិវឌ្ឍ នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី ប្រទេសថៃ និងទីប្រឹក្សាគម្រោង IDRC ស្តីពីផលប៉ះពាល់កូវីដ-១៩ លើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងអភិបាលកិច្ចបែបប្រជាធិបតេយ្យ។នាឱកាសយុទ្ធនាការ ១៦ ថ្ងៃនៃសកម្មជនដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការគូសបញ្ជាក់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យអំពើហិង្សាល...

ការចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិរបស់កម្មវិធីពន្លកចំណេះស្ដីពី មាគ៌ាឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិកូវីដ-១៩ ក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា ក្រុមការងាររបស់យើងបានចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ដែលរៀបចំ និងគាំទ្រដោយ The Asia Foundation និង Australian Aid ក្រោមកម្មវិធីពន្លកចំណេះ។ វេទិកានេះបានផ្ដល់ឱកាសដល់ក្រុមអ្នកស្រាវជាវ អ្នកធ្វើការតាមមូលដ្ឋាន និងអ្នកបង្កើតគោលនយោបាយមកជុំគ្នា ដើម្បីពិភាក្សាបញ្ហា និងដំណោះស្រាយ ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិកូវីដ-១៩ ក្នុងប្រទេសកម្ពុជា”។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងលើកកម្ពស់វប្បធម៌ចែករំលែកចំ...

Blog – ការរស់នៅ និងភាពប្រសើរឡើងវិញជាមួយនឹងឌែលតា៖ ដល់ពេលបើកព្រំដែននៅអាស៊ីអាគ្នេយ៍
អ្នកនិពន្ធ៖ បណ្ឌិត Jayant Menon គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ ISEAS - វិទ្យាស្ថាន Yusof Ishak ប្រទេសសិង្ហបុរី និងទីប្រឹក្សាគម្រោង IDRC ស្តីពីផលប៉ះពាល់កូវីដ-១៩ លើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ការវាយលុកនៃវីរុសបំប្លែងថ្មីឌែលតាកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍ បានចោទជាសំណួរអំពីប្រសិទ្ធភាពនៃការព្យាយាមកម្ចាត់ជំងឺ និងការអនុវត្តវិធានការររឹតត្បិតការចល័ត នៅក្នុងប្រទេស និងតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន។ អត្រាឆ្លងខ្ពស់នៃវីរ...

តើការជម្រុញជំងឺរាតត្បាត ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល នឹងមានន័យថា មានវិសមភាពធំនៅតំបន់មេគង្គមែនទេ?
អ្នកនិពន្ធ៖ បណ្ឌិត Jayant Menon គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ ISEAS - វិទ្យាស្ថាន Yusof Ishak ប្រទេសសិង្ហបុរី និងទីប្រឹក្សាគម្រោង IDRC ស្តីពីផលប៉ះពាល់កូវីដ-១៩ លើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ចំណុចល្អមួយបំផុសចេញពីជំងឺរាតត្បាតកូវីដ-១៩ គឺការបង្កើនល្បឿនឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ វិធានការបិទខ្ទប់ និងគម្លាតសង្គម បានពន្លឿនការទទួលយកបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី ៤ (4IR) ដែលជួយដល់មនុស្សរាល់គ្នាក្នុងការបំពេញការងារពីផ្ទ...

ការជួបជាមួយឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយកគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)
ថ្ងៃអង្គារទី១៣ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៥.០០ នាយកប្រតិបត្តិ CDRI (សុខខេម) នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម (វឌ្ឍនា) និងមន្រ្តីទំនាក់ទំនង (ស៊ីណា) ជួបជាមួយឯ.ឧ. ឈាង វណ្ណារិទ្ធ អគ្គនាយកគោលនយោបាយ MEF និងមន្ត្រីជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ។ ភាគីទាំងពីរស្វែងយល់ពីគោលនយោបាយសហការ និងអនុវត្តការស្រាវជ្រាវលើភាពជាប់គ្នានៃអាហារ និងទឹក ការវិភាគខ្សែសង្វាក់តម្លៃទេសចរណ៍ និងការសិក្សាសង្គម។ កិច្ចសហការនេះផ្អែកលើ MOU រវាង MEF, SNEC និង CDRI ដែលបានចុះហ...

០៧
មិថុនា
ពិធីសម្ពោធន៍ការបោះពុម្ពផ្សាយថ្មី
ឯកសារពិភាក្សារបស់ CDRI ស្តីពីកូវីដ-១៩
០៨:៣០ ព្រឹក - ១៣:៣០ ល្ងាច
Hyatt Regency Phnom Penh
To celebrate the official release of Working Paper Series on COVID-19, CDRI, in partnership with Ministry of Economy and Finance and Swedish International Development Agency (Sida), is pleased to launch these new publications series on 7th June at Hyatt Regency Phnom Penh from 08:30 am to noon.This workshop will be joined by more than 100 participants from government ministries, institution, international and local organisations, academia, civil...

០៥
ធ្នូ
Regional Forum
The Impact of COVID-19 on the Mekong Subregion: An Emphasis on Social Protection and Economic Inclusion
០៨:៣០ ព្រឹក - ១៧:០០ ល្ងាច
On Monday 5th December 2022, CDRI with financial support from International Development Research Centre (IDRC), Canada and in partnership with the Centre for Economic and Social Development (CESD) and the Centre for Analysis and Forecasting (CAF), is organizing a regional forum on “The Impact of COVID-19 on the Mekong Subregion: An Emphasis on Social Protection and Economic Inclusion”. This regional forum is part of...

១២
វិច្ឆិកា
ផតខាសស៊េរី - វគ្គ ៥
សហគ្រាសធុនតូច និងមធ្យមដឹកនាំដោយស្ត្រី និង ស្ថានភាពក្រោយជំងឺកូវីដ-១៩
ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវស្តីអំពី “ផលប៉ះពាល់ជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍបរិយាបន្ន និងអភិបាលកិច្ច៖ ការវាយតម្លៃរហ័សក្នុងមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម)” វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមដឹកនាំដោយស្ត្រី និង ស្ថានភាពក្រោយជំងឺកូវីដ-១៩”។ផតខាសស៊េរី វិទ្យាស្ថាន CDRI រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ នៃវិទ្យាស...

២៩
កញ្ញា
Global Event
Stakeholder Meeting of the Multi-Country r4d Research Project «Skills for Industry»
Cambodia-Korea Cooperation Centre (CKCC)
On Thursday 29th of September, Cambodia development resource institute and Zurich university of teacher education co-organized a Stakeholder Meeting of the Multi-Country r4d Research Project «Skills for Industry» at Cambodia-Korea Cooperation Centre. The research project is financially supported by the Swiss Agency for Development and Cooperation and the Swiss National Science Foundation under the Swiss Programme for Research on Global Issues for...

០៣
មិថុនា
ផតខាសស៊េរី - វគ្គ ៤
ការគាំទ្រ និងទស្សនៈរបស់អូស្រ្តាលីទៅលើការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាក្នុងបរិបទក្រោយកូវីដ-១៩
ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវស្តីអំពី “ផលប៉ះពាល់ជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍបរិយាបន្ន និងអភិបាលកិច្ច៖ ការវាយតម្លៃរហ័សក្នុងមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)” មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ការគាំទ្រ និងទស្សនៈរបស់អូស្រ្តាលីទៅលើការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាក្នុងបរិបទក្រោយកូវីដ-១៩”។ ...

២៤
ធ្នូ
ផតខាសស៊េរី - វគ្គ ៣
ជំងឺកូវីដ-១៩ និងអ្នកធ្វើការក្រៅប្រព័ន្ធ៖ មតិ និងទស្សនវិស័យពីអង្គការមិនមែនរដ្ឋាភិបាល
ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវថ្នាក់តំបន់ស្តីពី “ផលប៉ះពាល់ជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ច៖ ការវាយតម្លៃរហ័សក្នុងមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និងវៀតណាម)” វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ជំងឺកូវីដ ១៩ និងអ្នកធ្វើការក្រៅប្រព័ន្ធ៖ មតិ និងទស្សនវិស័យពីអង្គការមិនមែនរដ្ឋាភិបាល”។លោក រ័ត្ន វឌ្ឈនា សម្របសម្រួល និងពិភាក្សាជាមួយ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្...

២០
កញ្ញា
ការចែករំលែកផ្ទៃក្នុង
លទ្ធផលបឋមនៃការប្រមូលទិន្នន័យមូលដ្ឋានទៅលើផលប៉ះពាល់របស់ជំងឺកូវីដ-១៩ នៅក្នុងអនុតំបន់មេគង្គ
០៩:០០ ព្រឹក - ១២:៣៥ ល្ងាច
Virtual (Zoom)
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាមបានជួបពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលបឋមនៃការប្រមូលទិន្នន័យមូលដ្ឋានទាក់ទងទៅនឹងផលប៉ះពាល់របស់ជំងឺកូវីដ-១៩ទៅលើសុខុមាលភាពសង្គម-សេដ្ឋកិច្ចរបស់ស្រ្តី ក្រុមងាយរងគ្រោះ និងសហគ្រាសខា្នតមីក្រូ តូច និងមធ្យម។ ការជួបពិភាក្សានេះ គឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវកូវីដ-១៩ ដែលមានការគាំទ្រមូលនិធិដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសកាណាដា (ID...

១៤
កញ្ញា
ផតខាសស៊េរី – ភាគទី ២
កិច្ចគាំពារសង្គមសម្រាប់ស្រ្តី និងក្រុមងាយរងគ្រោះ៖ បញ្ហាប្រឈម និងឱកាសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងថ្ងៃអនាគត
ផ្នែកមួយនៃគម្រោងស្រាវជ្រាវស្តីអំពី “ផលប៉ះពាល់ជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ច៖ ការវាយតម្លៃរហ័សក្នុងមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និងវៀតណាម)” មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “កិច្ចគាំពារសង្គមសម្រាប់ស្រ្តី និងក្រុមងាយរងគ្រោះ៖ បញ្ហាប្រឈម និងឱកាសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងថ្ងៃអនាគត...

១១
សីហា
សិក្ខាសាលាពិគ្រោះយោបល់អនឡាញ
វាយតម្លៃតម្រូវការ និងការផ្គត់ផ្គង់ ICT និងជំនាញឌីជីថល
ជាផ្នែកមួយនៃគម្រោង “អង្កេតវាយតម្លៃជំនាញឌីជីថល” វិទ្យាស្ថាន CDRI បានសហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់អនឡាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ មកពី ស្ថាប័នរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ សិក្ខាសាលានេះ មានគោលបំណងផ្តល់វេទិកាផ្លាស់ប្តូរធាតុចូលដ៏មានតម្លៃ និងការយល់ដឹងអំពីសេចក្តីព្រាងរបាយការណ៍ដែលបានសរសេរ ដោយផ្អែកលើទិន្នន័យប្រមូលបានពីអង្កេតសាលារៀន និងក្រុមហ៊ុននានា។

២០
មេសា
ផតខាសស៊េរី – ភាគទី ១
ក្រឡេកមើលឆ្នាំ២០២០ និងសម្លឹងឆ្ពោះទៅឆ្នាំ២០២១៖ ផ្នត់គំនិតនៃវិស័យឯកជន
ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវស្តីអំពី “ផលប៉ះពាល់ជម្ងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសម្រាប់គ្រប់គ្នា និងអភិបាលកិច្ចនៅប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)” មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាមួយក្រោមប្រធានបទ “ក្រឡេកមើលឆ្នាំ២០២០ និងសម្លឹងឆ្ពោះទៅឆ្នាំ២០២១៖ ផ្នត់គំនិតនៃវិស័យឯកជន”។លោកស្រី ស្រ៊ី បុប្ផារ័ត្ន ជាអ្នកសម្របសម្រួលកិច្ចសម្ភាស...