មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា

មជ្ឈមណ្ឌលអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា (CGIS) ធ្វើការពិនិត្យលើសំណួរផ្នែកគោលនយោបាយដែលកំពុងលេចឡើងដែលប្រឈមមុខនឹងអ្នកបង្កើតគោលនយោបាយ ដោយមានភ័ស្តុតាង និងចំណេះដឹងដើម្បីកសាងសង្គមប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចប្រកបដោយទំនួលខុសត្រូវ នៅក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មជ្ឈមណ្ឌលធ្វើការវិភាគទៅលើដំណើរការគោលនយោបាយ និងបញ្ហាប្រឈមក្នុងសម័យបច្ចុប្បន្ន ដែលពាក់ព័ន្ធនឹងការចូលរួមរបស់ពលរដ្ឋ អភិបាលកិច្ចថ្នាក់មូលដ្ឋាន វិមជ្ឈការ យុវជន ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យាថ្មីៗ។ ការស្រាវជ្រាវរបស់យើងក៏រួមបញ្ចូលផងដែរនូវប្រធានបទផ្សេងទៀត ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យា និងយេនឌ័រ។ ទាក់ទងនឹងយេនឌ័រ យើងផ្តោតលើ៖ (១) ការចូលរួមរបស់ស្ត្រីក្នុងស្ថាប័នក្នុងនាមជាអ្នកធ្វើសេចក្តីសម្រេចចិត្ត និងជាមន្ត្រីសាធារណៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ (២) ការចូលរួមរបស់ស្ត្រីក្នុងនាមជាពលរដ្ឋជាមួយរដ្ឋាភិបាល និងស្ថាប័នរបស់រដ្ឋាភិបាល និងអ្នកសម្រុះសម្រួល។ (៣) សមត្ថភាពរបស់រដ្ឋក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនៅក្នុងស្ថាប័ន មានជាអាទិ៍តាមរយៈគោលនយោបាយ កម្មវិធី និងការរៀបចំថវិកា។ និង (៤) ផលប៉ះពាល់នៃការវិវត្តនយោបាយ និងបច្ចេកវិទ្យា លើទំនាក់ទំនងយេនឌ័រកាន់តែទូលំទូលាយ រាប់បញ្ចូលទាំងថាតើការឆ្លើយតបរបស់រដ្ឋជំរុញ ឬរារាំងសមភាពយេនឌ័រ។ ការស្រាវជ្រាវនេះទាញចេញយ៉ាងស៊ីជម្រៅពីការស្រាវជ្រាវនានា ដើម្បីបង្កើតជាសំណួរស្រាវជ្រាវដែលបង្ហាញពីទ្រឹស្តី និងទាក់ទងទៅនឹងគោលនយោបាយ ដែលនឹងបង្ហាញ សួរដេញដោល និងពន្យល់ អំពីទស្សនាទាននិងទស្សនវិស័យខ្មែរ លើអភិបាលកិច្ចសំខាន់ៗនិងនិន្នាការដែលកំពុងលេចចេញ ដោយហេតុនោះវាបង្កើតជាមូលដ្ឋានសម្រាប់វិទ្យាសាស្ត្រសង្គមតាមបែបផែនកម្ពុជា។ នៅក្នុងយុទ្ធសាស្រ្តស្រាវជ្រាវបច្ចុប្បន្នឆ្នាំ២០១៦-២០២១ ការស្រាវជ្រាវសំខាន់របស់មជ្ឈមណ្ឌលមានចំណងជើងថា ពន្លក៖ ការលេចចេញនៃយុគសម័យថ្មីសម្រាប់កម្ពុជា។ គម្រោងពន្លកផ្តោតលើផលប៉ះពាល់នៃការប្រែប្រួលប្រជាសាស្ត្រ ទៅលើនយោបាយនិងសង្គមនៅកម្ពុជា។


ផលប៉ះពាល់កូវីដ១៩ទៅលើពលករចំណាកស្រុកដែលបានត្រឡប់មកវិញនិងកម្មករកាត់ដេរ៖ អំពើហិង្សា ការរំលោភបំពាននិងបៀតបៀនយេនឌ័រ និងកិច្ចគាំ...

Solidarity Center

នៅលើសកលលោកនេះ ជំងឺរាតត្បាតកូវីដ១៩បានបង្កើនអំពើហិង្សានិងការរំលោភបំពាននិងបៀតបៀនលើយេនឌ័រ នៅតាម បណ្តាកន្លែងការងារ។ តាំងពីមុនការផ្ទុះជំងឺរាតត្បាតកូវី១៩ នៅក្នុងវិស័យកាត់ដេរជាពិសេសកម្មករកាត់ដេរជាពិសេសកម្មការនីតែងជួបប្រទះនឹងការបង្ខិតបង្ខ...

វប្បធម៌ការបង់ពន្ធ៖ ចំណេះដឹង ការយល់ឃើញ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះការបង់ពន្ធ

វិទ្យាស្ថាន អ៊ីនឌីកេទ័រ

កម្ពុជាជាប្រទេសកំពុងតែអភិវឌ្ឍដែលមានចំណូលពន្ធដា ជាប្រភពចំណូលមូលដ្ឋានរបស់រដ្ឋាភិបាល។ បង្កាន់ដៃនៃពន្ធមានប្រហែល ៦៧.៤៥ ភាគរយនៃប្រាក់ចំណូលសរុបរបស់រាជរដ្ឋាភិបាល (យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ២០១៦)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ...

កម្មសិទ្ធិជាតិនិងការចូលរួមថ្នាក់មូលដ្ឋាន

សាកលវិទ្យាល័យ Gothenburg

ការស្រាវជ្រាវនេះធ្វើការអង្កេតលើទំនាក់ទំនងរវាងកម្មសិទ្ធិជាតិនិងការចូលរួមថ្នាក់មូលដ្ឋាន។ សម្មតិកម្មដែលកំពុងប្រើប្រាស់នៅក្នុងស្រាវជ្រាវគឹថាឃ្លាទាំងពីរ ដូចជា កម្មសិទ្ធិជាតិ និងការចូលរួមថ្នាក់មូលដ្ឋាន នេះគឺមិនអាចនិងមិនគួរបង្រួមចូលគ្នា...

បម្រែបម្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក៖ លទ្ធផលគន្លឹះពីតំបន់ទំនាបនៃមេគង្គកម្ពុជា

ដៃគូរសហប្រតិបត្តិការសេដ្ឋកិច្ចនិងបរិស្ថានសម្រាប់អាស៊ីអាគ្នេយ៍

កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាមួយនឹង ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសន្តិសុខត្រូវបានឆ្លុះបញ្ចាំងដោយការរាប់បញ្ចូលបញ្ហាចំណាកស្រុកក្នុងកិច្ចចរចានិងដំណើរការគោលនយោបាយក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្...

ហិរញ្ញវត្ថុនីយកម្មនៃទិដ្ឋភាពកសិកម្មនៅកម្ពុជា

សាកលវិទ្យាល័យជាតិសិង្ហបុរី

ទីផ្សារហិរញ្ញវត្ថុបានធ្វើបរិវត្តកម្មទិដ្ឋភាពសកិកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ កសិករដែលមានដីស្រែចម្ការតូចៗបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុផ្លូវការ – ដូចជា ឥណទានខ្នាតតូច ការធានារ៉ាប់រង និងសេវាធនាគារតាមទូរស័ព្ទដៃ – ដើម្បីធ្វើដើម...

ការតាមដានស្ថានភាពក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅប្រទេសកម្ពុជា

មជ្ឈមណ្ឌលអភិវឌ្ឍន៍ក្រៅប្រទេស

Cambodia has so far had limited direct experience of the pandemic, however, indirect effects have been several – disruption of migration, investment, tourism, garments and regional agricultural and other exports. In 2021 there hav...

សេដ្ឋកិច្ចដែលគិតគូរពីការថែទាំ និងការងារថែទាំគ្មានកម្រៃរបស់ស្រ្តីនៅកម្ពុជា

ក្រសួងកិច្ចការនារី

ក្រសួងកិច្ចការនារីនៃប្រទេសកម្ពុជា (MoWA) ស្រមៃចង់បានសង្គមមួយដែលស្ត្រីនិងបុរសទទួលបានសិទ្ធិស្មើគ្នា ជាសង្គមមួយដែលស្ត្រីចូលរួមយ៉ាងពេញលេញនៅក្នុងជីវិតសង្គមក្នុងពេលតែមួយ ហើយពួកគេមិនប្រឈមមុខនឹងការរើសអើងនៅទីសាធារណៈ និងនៅក្នុងគ្រួសារ។ ក្រស...

ការសាងសមត្ថភាពដើម្បីបង្កើនការចូលរួមរបស់ពលរដ្ឋ ការកសាងសន្តិភាព និងការសន្ទនាប្រកបដោយបរិយាប័ន្ន៖ ឆ្ពោះទៅអភិបាលកិច្ចប្រកបដោយ...

យូអិនឌីភី ប្រចាំកម្ពុជា

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាមានវឌ្ឍនភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដោយបានរក្សាកំណើនក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។ ឱកាសផ្សេងៗត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចឆ្ពោះទៅរកកិច្ចសន្យាសង្គមប្រកបដោយបរិយាប័...

អ្នកដឹកនាំនៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត

ចាប់តាំងពីសង្គ្រាមត្រូវបានបញ្ចប់ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្រ ក៏ដូចជាកំណែទម្រង់អភិបាលកិច្ច។ នៅឆ្នាំ២០០២ ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតថ្ន...


ភាពក្រីក្រ និងសុខុមាលភាពមុន និងអំឡុងពេល Covid-19 នៅកម្ពុជា៖ ការវាយតម្លៃអំពីនិន្នាការ និងទំនាក់ទំនង

This study investigates factors affecting welfare prior to and during Covid-19. It employs analysis of the Cambodia Living Standards Measurement—Plus Survey 2019/20 data, Frequency Phone Surveys between May 2020 and March 2021 to assess socioeconomic impacts of the pandemic.The results point to a range of factors which could contribute to explaining poverty incidence prior to the pandemic. Househo...


ភាពក្រីក្រ និងវិបត្តិកូវីដ-១៩ ៖ បទពិសោធន៍ និងការត្រៀមមខ្លួននាពេលអនាគត

The Covid-19 global health crisis has caused ongoing economic concerns. It exacerbated pre-existing issues and diminished Cambodia’s poverty reduction efforts with evidence of both impoverishment and destitution. In multiple ways, poverty and the pandemic put more strain on people’s livelihoods and on the relationships between agriculture, migration, debt, education and other tightly interwoven se...


Youth Participation in Local Cambodian Politics

Youth participation in local politics remains understudied in the Cambodian context, in particular the catalysts for and barriers to youth political engagement. This study hence aims to address youth engagement in local politics from the perspective of both young and older leaders. Drawing on in-depth interviews with local leaders across four provinces, along with quantitative evidence from a 2018...


'Worn Out’: Hunger, Debt Discipline, and the Gendered Contingencies of the COVID-19 Pandemic Amongst Cambodian Garment Workers

Drawing on 203 quantitative surveys with women workers in Cambodia and a further set of semi-structured interviews with 60 original participants, this paper is one of the very first to present empirically grounded research from garment workers on the financial challenges of navigating the first year of the COVID-19 pandemic. We show how in the making of clothes to be worn by Western consumers, poo...


ប្រសិទ្ធភាពកិច្ចគាំពារសង្គមនៃកូវីដ១៩ នៅកម្ពុជា៖ ទស្សនៈ និងបទពិសោធន៍ពីកម្មការិនីកាត់ដេរលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល

ជំងឺរាតត្បាតកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសេដ្ឋកិច្ច និងសុខុមាលភាពផ្ទាល់ខ្លួនរបស់កម្មការិនីកាត់ដេរកម្ពុជា។ ផលប៉ះពាល់ទាំងនោះ គឺទៅលើការងារ ប្រាក់ចំណូល និងការចំណាយរបស់គ្រួសារ សុខភាពផ្លូវចិត្ត និងកាយ ការផ្ទេរប្រាក់ ការវិនិយោគ និងការសន្សំ។ ដោយទទួលស្គាល់ថា នេះគឺជាការគំរាមកំហែងដល់កម្មការិនីរោងចក្រ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការថ្មីនៃឧបត្ថម្ភធនប្រាក់ឈ្នួលបណ្តោះអាសន្នជាផ្នែកមួយនៃកម្មវិធីជំ...


Do Climate Uncertainties Trigger Farmers’ Out-migration in the Lower Mekong Region?

Many rural communities in the Lower Mekong region are vulnerable to the climate uncertainty induced by climate change due to high rate of poverty, lack of agricultural technology, and heavy reliance on the environment for their livelihoods. Rural people are likely to migrate to urban areas in response to the climate impacts and thanks to the rises in the number of cities, urban areas, and industri...


បទប្បញ្ញត្តិ និងឥស្សរភាពរបស់រដ្ឋ៖ ការសិក្សាអំពីឥស្សរជនសង្គមស៊ីវិលនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា

អត្ថបទនេះ វិភាគអំពី របៀប និងវិសាលភាពបទប្បញ្ញត្តិរបស់រដ្ឋចំពោះអង្គការសង្គមស៊ីវិល (CSOs) ដែលបានបណ្តាលឱ្យមានឥស្សរភាព នោះគឺដំណើរការទទួលបានឋានៈឥស្សរជននៅក្នុង និងក្រៅសង្គមស៊ីវិល។ នេះត្រូវបានសិក្សានៅក្នុងបរិបទលទ្ធិប្រជាធិបតេយ្យដែលកំពុងលេចធ្លោនៅប្រទេសឥណ្ឌូនេស៊ី និងការធ្លាក់ចុះចំនួនពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នារវាងទស្សនៈវិស័យ និងឥស្សរភាពរបស់ Bourdieu អមដោយ សកម្មភាពយុទ្ធសាស្ត្រ អត្ថបទនេះប្រើទ...

CDRI   (2020)

អភិបាលកិច្ចអុិនធើណិតនៅកម្ពុជា៖ វិធីសាស្រ្តផ្អែកលើហានិភ័យ ចំពោះសុវត្ថិភាពអុិនធើណិត

To understand cyber risk in Cambodia and equip policy leaders to oversee it, this paper assesses the successes and challenges of current cyber risk management efforts in Cambodia and throughout the Association of Southeast Asian Nations (ASEAN) region. The findings suggest that there is a large gap between the rapid implementation of new technologies in Cambodia and the capacity to govern conseque...

មិនមានបញ្ជីទិន្នន័យទេ!

២៣
មីនា

សិក្ខាសាលាពិគ្រោះយោបល់

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ភាពក្រីក្រ និងវិបត្តិកូវីដ-១៩ ៖ បទពិសោធន៍ និងការត្រៀមមខ្លួននាពេលអនាគត”

ថ្ងៃទី២៣ មីនា ២០២៣ - ១៥:៣០ ល្ងាច

នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣, មជ្ឈមណ្ឌលអភិបាលកិច្ច និងសង្គមសម្រាប់មនុស្សគ្រប់គ្នា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ភាពក្រីក្រ និងវិបត្តិកូវីដ-១៩ ៖ បទពិសោធន៍ និងការត្រៀមមខ្លួននាពេលអនាគត” ដើម្បីចែករំលែកនូវ លទ្ធផលនៃការស្រាវជ្រាវបឋម ទៅលើភាពក្រីក្រនៅកម្ពុជា, មេរៀនបទពិសោធន៍ និងវិធីដោះស្រាយបញ្ហានៃវិបត្តិកូវីដ១៩​, និងអនុសាសន៍សម្រាប់ការត្រៀមខ្លួនទៅនឹងវិបត្តិផ្សេងទៀតនាពេលអនាគត ទៅកាន់រាជ...

២៧
ធ្នូ

សិក្ខាសាលាថ្នាក់ក្រោមជាតិ

ភាពក្រីក្រ និងទេសន្តប្រវេសន៍ ក្នុងបរិបទកូវីដ-១៩ និងភាពពាក់ព័ន្ធទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍន៍

ថ្ងៃទី២៧ ធ្នូ ២០២២
០៨:០០ ព្រឹក - ១៦:១៥ ល្ងាច

CDRI, in collaboration with ADIC, is organising a sub-national workshop with support from Institute of Development Studies​. This workshop aims to promote research culture and practices among sub-national planners, so they will incorporate research into sub-national development planning and become aware of poverty trajectories and trends, particularly in the context of a rapidly changing world and increasing risks.The main objectives of the sub-n...

២៥
សីហា

សិក្ខាសាលាស្រាវជ្រាវ

អាទិភាពសេដ្ឋកិច្ចកម្ពុជាក្នុងពេលមានការរាតត្បាតកូវីដ-១៩៖ មតិ និងទស្សនវិស័យ

ថ្ងៃទី២៥ សីហា ២០២១
០៩:០០ ព្រឹក - ១១:០០ ព្រឹក

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI)នឹងរៀបចំសិក្ខាសាលាស្រាវជ្រាវដែលប្រព្រឹត្តទ្បើងជារៀងរាល់ខែតាមប្រព័ន្ធអនទ្បាញ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹកតាមរយៈប្រព័ន្ធ Zoom។ នៅក្នុងសិក្ខាសាលាស្រាវជ្រាវនេះវាគ្មិនពីររូបនឹងមានបទបង្ហាញចំនួនពីរដែលមានប្រធានដូចនៅខាងក្រោម៖(១) អាទិភាពសេដ្ឋកិច្ចកម្ពុជាក្នុងពេលមានការរាតត្បាតកូវីដ-១៩៖ មតិនិងទស្សនវិស័យ ដោយ លោកបណ្ឌិត តេង ដឺលុច។(២) អស្សាមិករណ៍ផ្តា...

២៧
កក្កដា

សិក្ខាសាលាស្រាវជ្រាវប្រចាំខែ

ការកំណត់ទីតាំង “សេចក្តីថ្លៃថ្នូររបស់មនុស្ស” នៅក្នុងច្បាប់កម្ពុជា គោលនយោបាយ និងសកម្មភាព និងស្ថានភាពសមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ថ្ងៃទី២៧ កក្កដា ២០២១
១៥:០០ ល្ងាច - ១៦:៣០ ល្ងាច

Zoom

CDRI កំពុងរៀបចំសិក្ខាសាលាស្រាវជ្រាវប្រចាំខែ នៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៤ រសៀល (ម៉ោងនៅភ្នំពេញ) តាមរយៈ Zoom។ វាគ្មិនពីររូបនឹងធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ការកំណត់ទីតាំង “សេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងច្បាប់កម្ពុជា គោលនយោបាយ និងសកម្មភាព” ដោយលោកស្រី តាន់ បូរ៉ាវីនស្ថានភាពសមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយលោក នង មុនិ្ននសូមចូលទៅកាន់តំណភ្ជាប់នេះ សម្រាប់ការចុះឈ្មោះចូលរួម៖

០៧
កក្កដា

ការបណ្តុះបណ្តាលអ្នកស្រង់អង្កេត

វគ្គបណ្តុះបណ្តាលអ្នកស្រង់អង្កេតមូលដ្ឋានផ្តល់ដោយ UNDP

ថ្ងៃទី០៧ កក្កដា ២០២១ - ថ្ងៃទី១០ កក្កដា ២០២១
Virtual

វិទ្យាស្ថាន CDRI បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃដល់អ្នកស្រង់អង្កេត ដើម្បីផ្តល់ការប្រមូលទិន្នន័យសម្រាប់គម្រោងដែលមានគោលបំណងលើកកម្ពស់គំនិតផ្តួចផ្តើមអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសង្គមប្រកបដោយសុខសន្តិភាព បរិយាប័ន្ន និងសមធម៌ តាមរយៈការពង្រីកឱកាសដល់ការចូលរួមរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ​អ្នកស្រង់អង្កេត ត្រូវបានពង្រឹងចំណេះដឹង និងការយល់ដឹងអំពីតម្រូវការរបស់អង្កេត ឯកសារកម្រងសំណួរដែលមានរចនាសម្ព័ន្ធ និង CSpro (តាមអ៉ីនធ...

២៨
មិថុនា

សិក្ខាសាលាស្រាវជ្រាវប្រចាំខែ

បទពិសោធន៍អាជីពរបស់អ្នកសិក្សាស្ត្រីក្នុងមុខតំណែងដឹកនាំនៅសាកលវិទ្យាល័យកម្ពុជា; ផលប៉ះពាល់យេនឌ័រនៃជំងឺកូវីដ-១៩ លើឧត្តមសិក្សានៅកម្ពុជា៖ ទស្សនៈសាស្ត្រាចារ្យស្ត្រីនិងនិស្សិត និង ពាណិជ្ជកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា

ថ្ងៃទី២៨ មិថុនា ២០២១
១៤:០០ ល្ងាច - ១៦:០០ ល្ងាច

Zoom

វិទ្យាស្ថាន CDRI កំពុងរៀបចំសិក្ខាសាលាស្រាវជ្រាវប្រចាំខែតាមអនឡាញ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៤រសៀល (ម៉ោងនៅភ្នំពេញ) តាម Zoom។ វាគ្មិនបីរូប នឹងធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖បទពិសោធន៍អាជីពរបស់អ្នកសិក្សាស្ត្រីក្នុងមុខតំណែងដឹកនាំនៅសាកលវិទ្យាល័យកម្ពុជា  ដោយលោកស្រី កុម សុម៉ាលីផលប៉ះពាល់យេនឌ័រនៃជំងឺកូវីដ ១៩ លើឧត្តមសិក្សានៅកម្ពុជា៖ ទស្សនៈសាស្ត្រាចារ្យស្ត្រី និងនិស្សិត ដោយលោកស្រី ទុយ សោភ័ណ្ឌ.ពាណិជ្ជកម្មកសិ-ឧស្សាហកម្មនៅក...

០៤
មិថុនា

សិក្ខាសាលាស្រាវជ្រាវប្រចាំខែ

សង្គមស៊ីវិលកម្ពុជា និងការចូលរួមរបស់យុវជនក្នុងពេលផ្លាស់ប្តូរនយោបាយ

ថ្ងៃទី០៤ មិថុនា ២០២១
១៤:០០ ល្ងាច - ១៥:០០ ល្ងាច

Zoom

វិទ្យាស្ថាន CDRI កំពុងរៀបចំសិក្ខាសាលាស្រាវជ្រាវប្រចាំខែតាមអនឡាញ ក្រោមប្រធានបទ “ការចូលរួមរបស់សង្គមស៊ីវិលកម្ពុជា និងយុវជនក្នុងពេលមានការផ្លាស់ប្តូរនយោបាយ” ដោយលោក អាំង ឡែន នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ២-៣:០០រសៀល (ម៉ោងនៅភ្នំពេញ) តាម Zoom។

២៧
មេសា

សិក្ខាសាលាស្រាវជ្រាវប្រចាំខែ

គំនិតផ្តួចផ្តើមការតភ្ជាប់នៅក្នុងតំបន់មេគង្គ និងគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ៖ ទិដ្ឋភាព និងទស្សនវិស័យនៅក្នុង PPPs

ថ្ងៃទី២៧ មេសា ២០២១
១៤:០០ ល្ងាច - ១៥:៣០ ល្ងាច

Zoom

CDRI កំពុ​ងរៀបចំសិក្ខាសាលាស្រាវជ្រាវប្រចាំខែតាមអនឡាញ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២-៣:៣០រសៀល (ម៉ោងនៅភ្នំពេញ) តាម Zoom ។ តាមប្រធានបទ៖ គំនិតផ្តួចផ្តើមការតភ្ជាប់ក្នុងតំបន់មេគង្គ ដោយបណ្ឌិត ឡេង ធារិទ្ធគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ៖ ទិដ្ឋភាព និងទស្សនវិស័យនៅក្នុង PPPs ដោយបណ្ឌិត តេង ដឺលុច 

២៥
មីនា

សិក្ខាសាលាស្រាវជ្រាវប្រចាំខែ

ជំនាញស្រាវជ្រាវ (វិធីសាស្ត្របែបគុណវិស័យ); ថាមពលស្អាត - និន្នាការសាកល និងឱកាសកម្ពុជា

ថ្ងៃទី២៥ មីនា ២០២១
១៥:០០ ល្ងាច - ១៦:៣០ ល្ងាច

Zoom

វិទ្យាស្ថាន CDRI កំពុងរៀបចំសិក្ខាសាលាស្រាវជ្រាវប្រចាំខែតាមអនឡាញ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៣-៤:៣០រសៀល (ម៉ោងនៅភ្នំពេញ) តាម Zoom ។ តាមប្រធានបទ៖ជំនាញស្រាវជ្រាវ (វិធីសាស្ត្របែបគុណវិស័យ) លោក​បណ្ឌិត យ៉ុង សុខភាថាមពលស្អាត - និន្នាការសាកល និងឱកាសកម្ពុជា ដោយលោកស្រី Bridget McIntosh